សត្រូវ​ដល់​បុគ្គល​ចូលកាន់​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន ព្រះមានព្រះភាគ​ត្រាស់​ថា វិ​ញ្ញាណ​ញ្ចា​យត​នសញ្ញា ជាស​ត្រូវ​ដល់​បុគ្គល​ចូលកាន់​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន ព្រះមានព្រះភាគ​ត្រាស់​ថា អា​កិ​ញ្ចញ្ញា​យត​នសញ្ញា ជាស​ត្រូវ​ដល់​បុគ្គល​ចូ​លកាន់នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន។បេ។ ព្រះមានព្រះភាគ​ត្រាស់​ថា សញ្ញា និង​វេទនា ជាស​ត្រូវ​ដល់​បុគ្គល​ចូលកាន់​សញ្ញា​វេទយិត​និរោធ ចុះ​សញ្ញា និង​វេទនា របស់​បុគ្គល​ចូលកាន់​ទុតិយជ្ឈាន​ជាដើម​នោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [១៧៦] បុគ្គល​មិន​គួរ​និយាយ​ថា វចីភេទ របស់​បុគ្គល​ចូលកាន់​សមាបត្តិ មាន​ដែរ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​អានន្ទ សាវ័ក​ឈ្មោះ​អភិភូ របស់​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​មាន​ព្រះ​ភាគ ទ្រង់ព្រះ​នាម​សិខី ឋិតនៅ​ក្នុង​ព្រហ្មលោក ហើយ​ញុំាង​ពាន់​នៃ​លោកធាតុ​ឲ្យដឹង​ច្បាស់ ដោយ​សំឡេង​ថា
អ្នក​ទាំងឡាយ ចូរ​ប្រុងប្រៀប ឈាន​ទៅ ប្រកប​ក្នុង​ពុទ្ធសាសនា ចូរ​កំចាត់​បង់​នូវ​សេនា​នៃ​មច្ចុ ដូចជា​ដំរី​កំចាត់​បង់​នូវ​ផ្ទះ​ជា​វិការៈ​នៃ​ដើម​បបុស បុគ្គល​ណា ជា​អ្នក​មិន​ប្រមាទ នៅក្នុង​ធម៌​វិន័យ​នេះ បុគ្គល​នោះ នឹង​លះ​នូវ​ជាតិ​សំសារៈ ធ្វើ​នូវ​ទីបំផុត​នៃ​សេចក្តី​ទុក្ខ​បាន
ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ បើ​ដូច្នោះ វចីភេទ​របស់​បុគ្គល​ចូលកាន់​សមាបត្តិ មាន។

ចប់ វចីភេទ​កថា។

ថយ | ទំព័រទី ៦៣ | បន្ទាប់