មិនមែន​បាន​ត្រាស់​ដឹង​ព្រះ​អរហត្តផល​តែម្តង​ទេ ក៏​យ៉ាងនោះ​ឯង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ ការ​ត្រាស់​ដឹង​ជាលំដាប់ មាន។
 [២២២] បុគ្គល​មិន​គួរ​និយាយ​ថា ការ​ត្រាស់​ដឹង​ជាលំដាប់ មាន​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា
អ្នកមាន​ប្រាជ្ញា គប្បី​កំចាត់​បង់​នូវ​មន្ទិល​របស់​ខ្លួន​បន្តិច​ម្តងៗ ក្នុង​មួយ​ខណៈៗ ដោយលំដាប់ ដូចជា​ជាងមាស​ដែល​កំចាត់​បង់​នូវ​មន្ទិល​នៃ​រជតវត្ថុ ដូច្នោះ​ដែរ
ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ ការ​ត្រាស់​ដឹង​ជាលំដាប់ មាន។
 [២២៣] បុគ្គល​មិន​គួរ​និយាយ​ថា ការ​ត្រាស់​ដឹង​ជាលំដាប់ មាន​ទេ​ឬ។ អើ។ ក្រែង​ព្រះ​គវម្ប​តិ​ត្ថេ​រមាន​អាយុ បាន​ពោល​ដូច្នេះ នឹង​ភិក្ខុ​ទាំងឡាយ​ហើយ​ថា ម្នាល​លោក​មាន​អាយុ​ទាំងឡាយ ពាក្យ​នេះ ខ្ញុំ​បាន​ស្តាប់​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ បាន​ទទួល​ក្នុង​ទី​ចំពោះ​ភក្ត្រ​នៃ​ព្រះមានព្រះភាគ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ណា ឃើញ​ទុក្ខ បុគ្គល​នោះ​ឈ្មោះថា​ឃើញ​ទុក្ខ​សមុទយៈ​ផង ឃើញ​ទុក្ខនិរោធ​ផង ឃើញ​ទុក្ខនិរោធ​គាមិនី​បដិបទា​ផង បុគ្គល​ណា ឃើញ​ទុក្ខ​សមុទយៈ បុគ្គល​នោះ ឈ្មោះថា​ឃើញ​ទុក្ខ​ផង ឃើញ​ទុក្ខនិរោធ​ផង ឃើញ​ទុក្ខនិរោធ​គាមិនី​បដិបទា​ផង បុគ្គល​ណា ឃើញ​ទុក្ខនិរោធ បុគ្គល​នោះ ឈ្មោះថា​ឃើញ​ទុក្ខ​ផង
ថយ | ទំព័រទី ៩១ | បន្ទាប់