ឃើញ​ទុក្ខ​សមុទយៈ​ផង ឃើញ​ទុក្ខនិរោធ​គាមិនី​បដិបទា​ផង បុគ្គល​ណា ឃើញ​ទុក្ខនិរោធ​គាមិនី​បដិបទា បុគ្គល​នោះ ឈ្មោះថា​ឃើញ​ទុក្ខ​ផង ឃើញ​ទុក្ខ​សមុទយៈ​ផង ឃើញ​ទុក្ខនិរោធ​ផង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ បុគ្គល​មិន​គួរ​និយាយ​ថា ការ​ត្រាស់​ដឹង​ជាលំដាប់ មាន​ទេ។
 [២២៤] ការ​ត្រាស់​ដឹង​ជាលំដាប់ មាន​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ជាមួយនឹង​ទស្សន​សម្បទា (គឺ​សោតាបត្តិ​មគ្គ)។បេ។ សោតាបន្ន​បុគ្គល មិន​គួរ​ធ្វើ​នូវ​ហេតុ​ជាទី​តាំង​នៃ​សេចក្តី​អាក្រក់​ទាំង ៦ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ បុគ្គល​មិន​គួរ​និយាយ​ថា ការ​ត្រាស់​ដឹង​ជាលំដាប់ មាន​ទេ។
 [២២៥] ការ​ត្រាស់​ដឹង​ជាលំដាប់ មាន​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ សម័យ​ណា ធម្មចក្ខុ ដែល​មាន​ធូលី​ទៅ​ប្រាស​ហើយ មានមន្ទិល​ទៅ​ប្រាស​ហើយ របស់​អរិយសាវ័ក កើតឡើង​ថា ធម្មជាត​ណាមួយ មានការ​កើតឡើង​ជា​ធម្មតា ធម្មជាត​ទាំងអស់​នោះ មានការ​រលត់​ទៅវិញ​ជា​ធម្មតា ម្នាល​ភិក្ខុ​ទាំងឡាយ សម័យ​នោះ សញ្ញោជនៈ ៣ យ៉ាង គឺ​សក្កា​យទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វត​បរា​មា​សៈ ១ ឈ្មោះថា អរិយសាវ័ក​បាន​លះបង់
ថយ | ទំព័រទី ៩២ | បន្ទាប់