ជាមួយនឹង​ការ​កើតឡើង​នៃ​ទស្សន​សម្បទា ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ បុគ្គល​មិន​គួរ​និយាយ​ថា ការ​ត្រាស់​ដឹង​ជាលំដាប់ មាន​ទេ។

ចប់ អនុ​បុព្វា​ភិ​សមយ​កថា។


វោហារ​កថា


 [២២៦] វោហារ របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ ជា​លោ​កុត្ត​រៈ​ឬ។ អើ។ វោហារ របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ ប៉ះទង្គិច​ត្រចៀក​ជា​លោ​កុត្ត​រៈ មិន​ប៉ះទង្គិច​ត្រចៀក​ជា​លោ​កិយៈ ជន​ទាំងឡាយ ដឹង​ច្បាស់​ដោយ​វិញ្ញាណ​ជា​លោ​កុត្ត​រៈ មិនដឹង​ច្បាស់​ដោយ​វិញ្ញាណ​ជា​លោ​កិយៈ សាវ័ក​ទាំងឡាយ​ដឹង​ច្បាស់ បុថុជ្ជន​ទាំងឡាយ​មិនដឹង​ច្បាស់​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២២៧] ក្រែង​វោហារ របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ ប៉ះទង្គិច​ត្រចៀក​ជា​លោ​កិ​យៈ​ឬ។ អើ។ បើ​វោហារ របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ ប៉ះទង្គិច​ត្រចៀក​ជា​លោ​កិ​យៈ​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា វោហារ របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ ជា​លោ​កុត្ត​រៈ​ទេ។
 [២២៨] ក្រែង​ពួក​សាវ័ក ដឹង​ច្បាស់​នូវ​វោហារ របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ ដោយ​វិញ្ញាណ​ជា​លោ​កិ​យៈ​ឬ។ អើ។ បើ​ពួក​សាវ័ក​ដឹង​ច្បាស់​នូវ​វោហារ របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ ដោយ​វិញ្ញាណ​ជា​លោ​កិ​យៈ​ដែរ
ថយ | ទំព័រទី ៩៣ | បន្ទាប់