[១៩៥] បុគ្គល​ចូលកាន់​សញ្ញា​វេទយិត​និរោធ គប្បី​ធ្វើ​មរណកាល​ដែរ​ឬ។ អើ។ ផស្សៈ វេទនា សញ្ញា ចេតនា ចិត្ត របស់​បុគ្គល​ដែល​ចូលកាន់​សញ្ញា​វេទយិត​និរោធ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ផស្សៈ វេទនា សញ្ញា ចេតនា ចិត្ត របស់​បុគ្គល​ដែល​ចូលកាន់​សញ្ញា​វេទយិត​និរោធ មិន​មាន​ទេ​ឬ។ អើ។ ជា​កាលកិរិយា របស់​បុគ្គល​ដែល​មិន​មាន​ផស្សៈ កាលកិរិយា​របស់​បុគ្គល​ដែល​មិន​មាន​វេទនា។បេ។ កាលកិរិយា​របស់​បុគ្គល​ដែល​មិន​មានចិត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​ជា​កាលកិរិយា​របស់​បុគ្គល ដែល​មាន​ផស្សៈ។បេ។ កាលកិរិយា​របស់​បុគ្គល​ដែល​មានចិត្ត​ឬ។ អើ។ ប្រសិនបើ ជា​កាលកិរិយា​របស់​បុគ្គល​ដែល​មាន​ផស្សៈ។បេ។ កាលកិរិយា​របស់​បុគ្គល​ដែល​មានចិត្ត​មែន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​ដែល​ចូលកាន់​សញ្ញា​វេទយិត​និរោធ គប្បី​ធ្វើ​មរណកាល​ទេ។
 [១៩៦] បុគ្គល​ចូលកាន់​សញ្ញា​វេទយិត​និរោធ គប្បី​ធ្វើ​មរណកាល​ដែរ​ឬ។ អើ។ ថ្នាំពិស​គប្បី​ចូល​ទៅ កំា​បិត​គប្បី​មុត ភ្លើង​គប្បី​ឆេះ ចំពោះ​កាយ​របស់​បុគ្គល​ដែល​ចូលកាន់​សញ្ញា​វេទយិត​និរោធ​ដែរ​ឬ។
ថយ | ទំព័រទី ១០៦ | បន្ទាប់