អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ថ្នាំពិស​មិន​គប្បី​ចូល​ទៅ កំា​បិត​មិន​គប្បី​មុត ភ្លើង​មិន​គប្បី​ឆេះ ចំពោះ​កាយ​របស់​បុគ្គល​ដែល​ចូលកាន់​សញ្ញា​វេទយិត​និរោធ​ទេ​ឬ។ អើ។ ប្រសិនបើ ថ្នាំពិស​មិន​គប្បី​ចូល​ទៅ កំា​បិត​មិន​គប្បី​មុត ភ្លើង​មិន​គប្បី​ឆេះ ចំពោះ​កាយ​របស់​បុគ្គល​ដែល​ចូលកាន់​សញ្ញា​វេទយិត​និរោធ​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​ចូលកាន់​សញ្ញា​វេទយិត​និរោធ គប្បី​ធ្វើ​មរណកាល​ទេ។
 [១៩៧] បុគ្គល​ចូលកាន់​សញ្ញា​វេទយិត​និរោធ គប្បី​ធ្វើ​មរណកាល​ដែរ​ឬ។ អើ។ ថ្នាំពិស​គប្បី​ចូល​ទៅ កំា​បិត​គប្បី​មុត ភ្លើង​គប្បី​ឆេះ ចំពោះ​កាយ​របស់​បុគ្គល​ដែល​ចូលកាន់​សញ្ញា​វេទយិត​និរោធ​ដែរ​ឬ។ អើ។ បុគ្គល​មិន​ចូលកាន់​និរោធ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ចូលកាន់​សញ្ញា​វេទយិត​និរោធ មិន​គប្បី​ធ្វើ​មរណកាល​ទេ​ឬ។ អើ។ បុគ្គល​ចូលកាន់​សញ្ញា​វេទយិត​និរោធ កំណត់​ដោយ​និយា​មៈ​ណា មិន​គប្បី​ធ្វើ​មរណកាល និយា​មៈ​នោះ មាន​ដែរ​ឬ។ មិន​មាន​ទេ។ ប្រសិនបើ
ថយ | ទំព័រទី ១០៧ | បន្ទាប់