អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អលោភៈ ជាកុសលមូល អទោសៈ ជាកុសលមូល។បេ។ បញ្ញារបស់បុគ្គលដែលចូលកាន់សញ្ញាវេទយិតនិរោធ មិនមានទេឬ។ អើ។ ប្រសិនបើ អលោភៈ ជាកុសលមូល អទោសៈ ជាកុសលមូល អមោហៈ ជាកុសលមូល សទ្ធា វីរិយៈ សតិ សមាធិ បញ្ញា របស់បុគ្គលដែលចូលកាន់សញ្ញាវេទយិតនិរោធ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សញ្ញាវេទយិតនិរោធសមាបត្តិ ទាក់ទងដោយអសញ្ញសត្វទេ។
[២០០] សញ្ញាវេទយិតនិរោធសមាបត្តិ ទាក់ទងដោយអសញ្ញសត្វដែរឬ។ អើ។ ផស្សៈ វេទនា សញ្ញា ចេតនា ចិត្ត របស់បុគ្គលដែលចូលកាន់សញ្ញាវេទយិតនិរោធ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ផស្សៈ វេទនា សញ្ញា ចេតនា ចិត្ត របស់បុគ្គលដែលចូលកាន់សញ្ញាវេទយិតនិរោធ មិនមានទេឬ។ អើ។ ជាមគ្គភាវនារបស់បុគ្គលមិនមានផស្សៈ។បេ។ មគ្គភាវនា របស់បុគ្គលមិនមានចិត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងជាមគ្គភាវនា របស់បុគ្គលមានផស្សៈ។បេ។ មគ្គភាវនា របស់បុគ្គលមានចិត្តដែរឬ។ អើ។ ប្រសិនបើ ជាមគ្គភាវនា របស់បុគ្គលមានផស្សៈ។បេ។