កាលបើ​សេចក្តី​មិនដឹង ប្រាស​ចេញ​ហើយ មានតែ​ចិត្ត​ដែល​ប្រាសចាក​ញាណ កំពុង​ប្រព្រឹត្តទៅ បុគ្គល​គួរ​និយាយ​ថា មាន​ញាណ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កាលបើ​សេចក្តី​មិនដឹង ប្រាស​ចេញ​ហើយ មានតែ​ចិត្ត​ដែល​ប្រាសចាក​ញាណ កំពុង​ប្រព្រឹត្តទៅ បុគ្គល​គួរ​និយាយ​ថា មាន​ញាណ​ដែរ​ឬ។ អើ។ បុគ្គល​មាន​ញាណ ដោយ​ញាណ​ជា​អតីត មាន​ញាណ​ដោយ​ញាណ​ដែល​រលត់​ហើយ ប្រាស​ចេញ​ហើយ ស្ងប់​រម្ងាប់​ហើយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ ញាណ​កថា។


ញាណ ចិត្ត​វិ​ប្ប​យុត្ត​ន្តិ​កថា


 [២០] ញាណ ប្រាសចាក​ចិត្ត​ឬ។ អើ។ រូប និព្វាន ចក្ខា​យតនៈ។បេ។ ផោដ្ឋព្វា​យតនៈ (ប្រាសចាក​ចិត្ត) ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ញាណ ប្រាសចាក​ចិត្ត​ដែរ​ឬ។ អើ។ បញ្ញា បញ្ញិ​ន្ទ្រិយ បញ្ញា​ពលៈ សម្មាទិដ្ឋិ ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គៈ ប្រាសចាក​ចិត្ត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បញ្ញា បញ្ញិ​ន្ទ្រិយ បញ្ញា​ពលៈ សម្មាទិដ្ឋិ ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គៈ ប្រកបដោយ​ចិត្ត​ឬ។ អើ។ ញាណ ប្រកបដោយ​ចិត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១១ | បន្ទាប់