កើតជា​មួយ​នឹង​កម្ម​ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​សន្សំ​នូវ​កម្ម កើតជា​មួយ​នឹង​កម្ម​ឬ។ អើ។ ការ​សន្សំ​នូវ​កម្ម​ជាអកុសល កើតជា​មួយ​នឹង​កម្ម​ជាអកុសល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​សន្សំ​នូវ​កម្ម​ជាអកុសល កើតជា​មួយ​នឹង​កម្ម​ជាអកុសល​ដែរ​ឬ។ អើ។ ការ​សន្សំ​នូវ​កម្ម​ប្រកបដោយ​សុខវេទនា កើតជា​មួយ​នឹង​កម្ម​ដែល​ប្រកបដោយ​សុខវេទនា​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ដោយ​ទុក្ខវេទនា។បេ។ ការ​សន្សំ​នូវ​កម្ម ប្រកបដោយ​អទុ​ក្ខម​សុខវេទនា កើតជា​មួយ​នឹង​កម្ម​ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២០៥] កម្ម​កើតជា​មួយ​នឹង​ចិត្ត ជា​កម្ម​ប្រកបដោយ​អារម្មណ៍​ឬ។ អើ។ ការ​សន្សំ​នូវ​កម្ម កើតជា​មួយ​នឹង​ចិត្ត ជា​ការ​សន្សំ​នូវ​កម្ម ប្រកបដោយ​អារម្មណ៍​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការ​សន្សំ​នូវ​កម្ម កើតជា​មួយ​នឹង​ចិត្ត ជា​ការ​សន្សំ​នូវ​កម្ម មិន​មាន​អារម្មណ៍​ទេ​ឬ។ អើ។
ថយ | ទំព័រទី ១១២ | បន្ទាប់