ការសន្សំនូវកម្ម មិនមានអារម្មណ៍ទេឬ។ អើ។ វិបាក មិនមានអារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កម្មដទៃ ការសន្សំនូវកម្មដទៃឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលបុណ្ណៈ បុគ្គលពួកខ្លះ ក្នុងលោកនេះ តាក់តែងនូវកាយសង្ខារ ដែលប្រកបដោយ ព្យាបាទខ្លះ មិនមានព្យាបាទខ្លះ នូវវចីសង្ខារ ដែលប្រកបដោយព្យាបាទខ្លះ មិនមានព្យាបាទខ្លះ តាក់តែងនូវមនោសង្ខារ។បេ។ លុះបុគ្គលនោះ តាក់តែងនូវកាយសង្ខារ ដែលប្រកបដោយព្យាបាទខ្លះ មិនមានព្យាបាទខ្លះ នូវវចីសង្ខារ ដែលប្រកបដោយព្យាបាទខ្លះ មិនមានព្យាបាទខ្លះ តាក់តែងនូវមនោសង្ខារ។បេ។ ហើយតែងចូលទៅកើតក្នុងលោក ដែលប្រកបដោយព្យាបាទខ្លះ មិនមានព្យាបាទខ្លះ ផស្សៈទំាងឡាយ ប្រកបដោយព្យាបាទខ្លះ មិនមានព្យាបាទខ្លះ រមែងពាល់ត្រូវបុគ្គលនោះ ដែលចូលទៅកើតក្នុងលោកដែលប្រកបដោយព្យាបាទខ្លះ មិនមានព្យាបាទខ្លះ បុគ្គលនោះ ត្រូវផស្សៈទាំងឡាយ ដែលប្រកបដោយព្យាបាទខ្លះ មិនមានព្យាបាទខ្លះ ពាល់ត្រូវហើយ រមែងរងនូវវេទនា ដែលប្រកបដោយព្យាបាទខ្លះ មិនមានព្យាបាទខ្លះ មានសេចក្តីសុខ និងទុក្ខច្រឡូកច្រឡំគ្នា ដូចមនុស្ស និងទេវតាពួកខ្លះ វិនិបាតពួកខ្លះ ម្នាលបុណ្ណៈ កំណើតនៃសត្វតូច និងធំដូច្នេះឯង សត្វធ្វើនូវកម្មណា រមែងចូលទៅកើតដោយកម្មនោះ ផស្សៈទាំងឡាយ រមែងពាល់ត្រូវបុគ្គលដែលកើតហើយនុ៎ះ ម្នាលបុណ្ណៈ តថាគតពោលថា សត្វទាំងឡាយ មានកម្មជាមត៌ក យ៉ាងនេះឯង