[២១០] បុគ្គលដទៃ សង្កត់សង្កិនចិត្ត របស់បុគ្គលដទៃ បានដែរឬ។ អើ។ បុគ្គលដទៃ ចម្រើនមគ្គ ចម្រើនសតិប្បដ្ឋាន។បេ។ ចម្រើនពោជ្ឈង្គៈ ដើម្បីប្រយោជន៍ដល់បុគ្គលដទៃ បានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២១១] បុគ្គលដទៃ សង្កត់សង្កិនចិត្ត របស់បុគ្គលដទៃ បានដែរឬ។ អើ។ បុគ្គលដទៃ កំណត់ដឹងនូវទុក្ខ លះនូវសមុទយៈ ធ្វើឲ្យជាក់ច្បាស់នូវនិរោធ ចម្រើននូវមគ្គ ដើម្បីប្រយោជន៍ដល់បុគ្គលដទៃបានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២១២] បុគ្គលដទៃ សង្កត់សង្កិនចិត្ត របស់បុគ្គលដទៃ បានដែរឬ។ អើ។ បុគ្គលដទៃ ជាអ្នកធ្វើអំពើដល់បុគ្គលដទៃ សុខទុក្ខ គឺបុគ្គលដទៃធ្វើ បុគ្គលដទៃ ធ្វើ បុគ្គលដទៃ ទទួលរង (សុខទុក្ខ) បានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២១៣] បុគ្គលដទៃ សង្កត់សង្កិនចិត្ត របស់បុគ្គលដទៃ បានដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អ្នកធ្វើបាបដោយខ្លួនឯង រមែងសៅហ្មងដោយខ្លួនឯង អ្នកមិនធ្វើបាបដោយខ្លួន តែងបរិសុទ្ធស្អាតដោយខ្លួនឯង សេចក្តីបរិសុទ្ធ និងមិនបរិសុទ្ធិ ចំពោះខ្លួន អ្នកដទៃនឹងជម្រះអ្នកដទៃឲ្យស្អាតពុំបានឡើយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា បុគ្គលដទៃ សង្កត់សង្កិនចិត្តរបស់បុគ្គលដទៃបានទេ។