អើ។ បុគ្គលដឹងច្បាស់នូវចិត្តនោះ ដោយចិត្តនោះ ថាចិត្តដូច្នេះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលដឹងច្បាស់នូវចិត្តនោះ ដោយចិត្តនោះ ថាចិត្តដូច្នេះឬ។ អើ។ ចិត្តនោះ ជាអារម្មណ៍ របស់ចិត្តនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ចិត្តនោះ ជាអារម្មណ៍របស់ចិត្តនោះឬ។ អើ។ បុគ្គល ពាល់ត្រូវនូវផស្សៈនោះ ដោយផស្សៈនោះ ដោយវេទនានោះ។បេ។ ដោយសញ្ញានោះ។បេ។ ដោយចេតនានោះ។បេ។ ដោយចិត្តនោះ។បេ។ ដោយវិតក្កៈនោះ។បេ។ ដោយវិចារៈនោះ។បេ។ ដោយបីតិនោះ។បេ។ ដោយសតិនោះ។បេ។ ដឹងច្បាស់នូវបញ្ញានោះ ដោយបញ្ញានោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលកាលធ្វើទុកក្នុងចិត្ត នូវអតីត ថាជាអតីត តែងធ្វើទុកក្នុងចិត្តនូវអនាគត ថាជាអនាគតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលកាលធ្វើទុកក្នុងចិត្តនូវអតីត ថាជាអតីត តែងធ្វើទុកក្នុងចិត្តនូវអនាគត ថាជាអនាគតដែរឬ។ អើ។ ការប្រជុំចុះនៃផស្សៈទាំងពីរ។បេ។ នៃចិត្តទាំងពីរដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលកាលធ្វើទុកក្នុងចិត្ត នូវអតីត ថាជាអតីត តែងធ្វើទុកក្នុងចិត្ត នូវបច្ចុប្បន្ន ថាជាបច្ចុប្បន្នដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលកាលធ្វើទុកក្នុងចិត្ត នូវអតីត ថាជាអតីត តែងធ្វើទុកក្នុងចិត្តនូវបច្ចុប្បន្ន ថាជាបច្ចុប្បន្នដែរឬ។