បុគ្គលកាលធ្វើទុកក្នុងចិត្ត នូវបច្ចុប្បន្ន ថាជាបច្ចុប្បន្ន តែងធ្វើទុកក្នុងចិត្តនូវអតីត ថាជាអតីត តែងធ្វើទុកក្នុងចិត្តនូវអនាគត ថាជាអនាគតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលកាលធ្វើទុកក្នុងចិត្ត នូវបច្ចុប្បន្ន ថាជាបច្ចុប្បន្ន តែងធ្វើទុកក្នុងចិត្តនូវអតីត ថាជាអតីត តែងធ្វើទុកក្នុងចិត្តនូវអនាគត ថាជាអនាគតដែរឬ។ អើ។ ការប្រជុំចុះនៃផស្សៈទាំងបី។បេ។ នៃចិត្តទាំងបីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២២៧] បុគ្គលមិនគួរនិយាយថា បុគ្គលត្រាស់ដឹងហើយ ទើបធ្វើទុកក្នុងចិត្តឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា បុគ្គលឃើញច្បាស់ដោយបញ្ញាថា សង្ខារទាំងឡាយទាំងពួង មិនទៀងដូច្នេះ ក្នុងកាលណា រមែងនឿយណាយចំពោះទុក្ខ ក្នុងកាលនោះឯង នេះជាផ្លូវប្រព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធិ បុគ្គលឃើញច្បាស់ដោយបញ្ញាថា សង្ខារទាំងឡាយទាំងពួង ជាទុក្ខដូច្នេះ ក្នុងកាលណា រមែងនឿយណាយចំពោះទុក្ខ ក្នុងកាលនោះឯង នេះជាផ្លូវប្រព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធិ បុគ្គលឃើញច្បាស់ដោយបញ្ញាថា ធម៌ទាំងឡាយទាំងពួង ជាអនត្តាដូច្នេះ ក្នុងកាលណា រមែងនឿយណាយចំពោះទុក្ខ ក្នុងកាលនោះឯង នេះជាផ្លូវប្រព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធិ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ បុគ្គលត្រាស់ដឹងហើយ ទើបធ្វើទុកក្នុងចិត្តមែន។

ចប់ អធិគ្គយ្ហមនសិការកថា។