រូបកុសលាកុសលន្តិកថា
[២៣៧] រូបជាកុសលឬ។ អើ។ រូប ប្រកបដោយអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែង រូបមិនមានអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ ប្រសិនបើរូបមិនមានអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូបជាកុសលទេ។
[២៣៨] អលោភៈ ជាកុសល ប្រកបដោយអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុក ចំពោះអលោភៈនោះ មានដែរឬ។ អើ។ រូបជាកុសល ប្រកបដោយអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អទោសៈ ជាកុសល។បេ។ អមោហៈ ជាកុសល។បេ។ សទ្ធា វីរិយៈ សតិ សមាធិ។បេ។ បញ្ញា ជាកុសល ប្រកបដោយអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុក ចំពោះបញ្ញានោះ មានដែរឬ។ អើ។ រូបជាកុសល ប្រកបដោយអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុក ចំពោះរូបនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។