រូប​រូ​បាវ​ចរា​រូ​បាវ​ចរន្តិ​កថា


 [២៤៨] រូប​ជា​រូ​បាវ​ចរៈ មាន​ដែរ​ឬ។អើ។ រូប​ស្វែងរក​សមាបត្តិ ស្វែងរក​កំណើត នៅជា​សុខ​ក្នុង​បច្ចុប្បន្ន ប្រព្រឹត្តទៅ​ជាមួយគ្នា កើតជា​មួយ​គ្នា លាយ​ច្រឡំ​គ្នា ប្រកប​ព្រម មានកំណើត​ជាមួយគ្នា រលត់​ទៅជាមួយ​គ្នា មាន​វត្ថុជា​មួយ​គ្នា មាន​អារម្មណ៍​ជាមួយគ្នា ដោយចិត្ត​ដែល​សែ្វ​ងរ​កស​មា​បត្តិ ចិត្ត​ដែល​សែ្វ​ងរ​កកំណើត ចិត្ត​ដែល​នៅជា​សុខ​ក្នុង​បច្ចុប្បន្ន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​រូប​មិន​ស្វែងរក​សមា​បិ​ត្ត មិន​ស្វែងរក​កំណើត មិន​នៅជា​សុខ​ក្នុង​បច្ចុប្បន្ន ប្រព្រឹត្តទៅ​ជាមួយគ្នា កើតជា​មួយ​គ្នា លាយ​ច្រឡំ​គ្នា ប្រកប​ព្រម មានកំណើត​ជាមួយគ្នា រលត់​ទៅជាមួយ​គ្នា មាន​វត្ថុជា​មួយ​គ្នា មាន​អារម្មណ៍​ជាមួយគ្នា ដោយចិត្ត​ដែល​មិន​ស្វែងរក​សមាបត្តិ ចិត្ត​ដែល​មិន​ស្វែងរក​កំណើត ចិត្ត​ដែល​មិន​នៅជា​សុខ​ក្នុង​បច្ចុប្បន្ន​ឬ។ អើ។ ប្រសិនបើ​រូប មិន​សែ្វ​ងរ​កស​មា​បត្តិ មិន​សែ្វ​ងរ​កកំណើត​មិន​នៅជា​សុខ​ក្នុង​បច្ចុប្បន្ន មាន​អារម្មណ៍​ជាមួយគ្នា ដោយចិត្ត​ដែល​មិន​ស្វែងរក​សមាបត្តិ។បេ។ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា រូប​ជា​រូ​បាវ​ចរៈ មាន​ទេ។
ថយ | ទំព័រទី ១៣៦ | បន្ទាប់