[២៤៩] រូបជាអរូបាវចរៈ មានដែរឬ។ អើ។ រូបដែលស្វែងរកសមាបត្តិ ស្វែងរកកំណើត នៅជាសុខក្នុងបច្ចុប្បន្ន ប្រព្រឹត្តទៅជាមួយគា្ន កើតជាមួយគ្នា លាយច្រឡំគ្នា ប្រកបព្រម មានកំណើតជាមួយគា្ន រលត់ទៅជាមួយគា្ន មានវត្ថុជាមួយគា្ន មានអារម្មណ៍ជាមួយគា្ន ដោយចិត្តដែលស្វែងរកសមាបត្តិ ចិត្តដែលស្វែងរកកំណើត ចិត្តដែលនៅជាសុខក្នុងបច្ចុប្បន្នឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងរូបមិនស្វែងរកសមាបត្តិ មិនស្វែងរកកំណើត មិននៅជាសុខក្នុងបច្ចុប្បន្ន។បេ។ មានអារម្មណ៍ជាមួយគា្ន ដោយចិត្តដែលមិនសែ្វងរកសមាបត្តិឬ។ អើ។ ប្រសិនបើរូប មិនសែ្វងរកសមាបត្តិ មិនស្វែងរកកំណើត។បេ។ មានវត្ថុជាមួយគា្ន មានអារម្មណ៍ជាមួយគ្នា មា្នលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូបជាអរូបាវចរៈ មានទេ។
[២៥០] បុគ្គលមិនគួរនិយាយថា រូបជារូបាវចរៈក៏មាន រូបជាអរូបាវចរៈក៏មានទេឬ។ អើ។ ក្រែងរូបជាកាមាវចរៈ ព្រោះធ្វើកម្មជាកាមាវចរៈឬ។ អើ។ ប្រសិនបើរូប ជាកាមាវចរៈ ព្រោះធ្វើកម្មជាកាមាវចរៈមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា រូបជារូបាវចរៈ ព្រោះធ្វើកម្មជារូបាវចរៈ រូបជាអរូបាវចរៈ ព្រោះធ្វើកម្មជាអរូបាវចរៈដែរ។

ចប់ រូបរូបាវចរារូបាវចរន្តិកថា។