រូប​រាគ​រូប​ធា​តុប​រិយា​បន្នោ​តិ​អាទិ​កថា


 [២៥១] រូប​រាគៈ រាប់បញ្ចូល​ក្នុង​រូបធាតុ​ឬ។អើ។ រូប​រាគៈ ដែល​ស្វែងរក​សមាបត្តិ ស្វែងរក​កំណើត នៅជា​សុខ​ក្នុង​បច្ចុប្បន្ន ប្រព្រឹត្តទៅ​ជាមួយគ្នា កើតជា​មួយ​គ្នា លាយ​ច្រឡំ​គ្នា ប្រកប​ព្រម មានកំណើត​ជាមួយគ្នា រលត់​ទៅជាមួយ​គ្នា មាន​វត្ថុជា​មួយ​គ្នា មាន​អារម្មណ៍​ជាមួយគ្នា ដោយចិត្ត​ដែល​ស្វែងរក​សមា​បតិ្ត ចិត្ត​ដែល​ស្វែងរក​កំណើត ចិត្ត​ដែល​នៅជា​សុខ​ក្នុង​បច្ចុប្បន្ន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​រូប​រាគៈ មិន​ស្វែងរក​សមាបត្តិ មិន​ស្វែងរក​កំណើត មិន​នៅជា​សុខ​ក្នុង​បច្ចុប្បន្ន មាន​វត្ថុជា​មួយ​គ្នា មាន​អារម្មណ៍​ជាមួយគ្នា ដោយចិត្ត​ដែល​មិន​ស្វែងរក​សមាបត្តិ។បេ។ ទេឬ។ អើ។ ប្រសិនបើ រូប​រាគៈ​មិន​ស្វែងរក​សមាបត្តិ មិន​ស្វែងរក​កំណើត មិន​នៅជា​សុខ​ក្នុង​បច្ចុប្បន្ន មាន​វត្ថុជា​មួយ​គ្នា មាន​អារម្មណ៍​ជាមួយគ្នា ដោយចិត្ត​ដែល​មិន​ស្វែងរក​សមា​បតិ្ត។បេ។ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា រូប​រាគៈ​រាប់បញ្ចូល​ក្នុង​រូបធាតុ​ទេ។
 [២៥២] រូប​រាគៈ រាប់បញ្ចូល​ក្នុង​រូបធាតុ​ឬ។ អើ។ សទ្ទ​រាគៈ រាប់បញ្ចូល​ក្នុង​សទ្ទ​ធាតុ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ រូប​រាគៈ រាប់បញ្ចូល​ក្នុង​រូបធាតុ​ដែរ​ឬ។ អើ។ គន្ធ​រាគៈ។បេ។ រស​រាគៈ។បេ។ ផោដ្ឋព្វ​រាគៈ រាប់បញ្ចូល​ក្នុង​ផោដ្ឋព្វ​ធាតុ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៣៨ | បន្ទាប់