[២៥៣] បុគ្គល​មិន​គួរ​និយាយ​ថា សទ្ទ​រាគៈ រាប់បញ្ចូល​ក្នុង​សទ្ទ​ធាតុ​ទេ​ឬ។អើ។ បុគ្គល​មិន​គួរ​និយាយ​ថា រូប​រាគៈ រាប់បញ្ចូល​ក្នុង​រូបធាតុ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​មិន​គួរ​និយាយ​ថា គន្ធ​រាគៈ។បេ។ រស​រាគៈ។បេ។ ផោដ្ឋព្វ​រាគៈ រាប់បញ្ចូល​ក្នុង​ផោដ្ឋព្វ​ធាតុ​ទេ​ឬ។ អើ។ បុគ្គល​មិន​គួរ​និយាយ​ថា រូប​រាគៈ រាប់បញ្ចូល​ក្នុង​រូបធាតុ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៥៤] អរូប​រាគៈ រាប់បញ្ចូល​ក្នុង​អរូបធាតុ​ឬ។ អើ។ បុគ្គល​មិន​គួរ​និយាយ​ថា អរូប​រាគៈ រាប់បញ្ចូល​ក្នុង​អរូបធាតុ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អរូប​រាគៈ រាប់បញ្ចូល​ក្នុង​អរូបធាតុ​ឬ។ អើ។ អរូប​រាគៈ ដែល​ស្វែងរក​សមាបត្តិ ស្វែងរក​កំណើត នៅជា​សុខ​ក្នុង​បច្ចុប្បន្ន ប្រព្រឹត្តទៅ​ជាមួយគ្នា កើតជា​មួយ​គ្នា លាយ​ច្រឡំ​គ្នា ប្រកប​ព្រម មានកំណើត​ជាមួយគ្នា រលត់​ទៅជាមួយ​គ្នា មាន​វត្ថុជា​មួយ​គ្នា មាន​អារម្មណ៍​ជាមួយគ្នា ដោយចិត្ត​ដែល​ស្វែងរក​សមាបត្តិ ចិត្ត​ដែល​ស្វែងរក​កំណើត ចិត្ត​ដែល​នៅជា​សុខ​ក្នុង​បច្ចុប្បន្ន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​អរូប​រាគៈ ដែល​មិន​ស្វែងរក​សមាបត្តិ មិន​ស្វែងរក​កំណើត មិន​នៅជា​សុខ​ក្នុង​បច្ចុប្បន្ន មាន​វត្ថុជា​មួយ​គ្នា មាន​អារម្មណ៍​ជាមួយគ្នា ដោយចិត្ត​ដែល​មិន​ស្វែងរក​សមាបត្តិ។បេ។ ឬ។ អើ។
ថយ | ទំព័រទី ១៣៩ | បន្ទាប់