មានការ​ប្រែប្រួល​ទៅជាធម្មតា​នោះ​ឯង ជា​ទុក្ខ​ឬ។ អើ។ ធម្មជាត​ដែល​មិន​ជាប់​ទាក់ទង​ដោយ​ឥន្ទ្រិយ ជា​របស់​មិន​ទៀង មាន​បច្ច័យ​តាក់តែង។បេ។ មានការ​ប្រែប្រួល​ទៅជាធម្មតា​នោះ​ឯង ជា​ទុក្ខ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២៧២] ធម្មជាត​ដែល​ជាប់​ទាក់ទង​ដោយ​ឥន្ទ្រិយ ទើប​ជា​ទុក្ខ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា របស់​ណា​មិន​ទៀង របស់​នោះ​ជា​ទុក្ខ ធម្មជាត​ដែល​មិន​ជាប់​ទាក់ទង​ដោយ​ឥន្ទ្រិយ ជា​របស់​មិន​ទៀង​ឬ។ អើ។ ប្រសិនបើ​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា របស់​ណា​មិន​ទៀង របស់​នោះ​ជា​ទុក្ខ ធម្មជាត​ដែល​មិន​ជាប់​ទាក់ទង​ដោយ​ឥន្ទ្រិយ ជា​របស់​មិន​ទៀង​មែន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ធម្មជាត​ដែល​ជាប់​ទាក់ទង​ដោយ​ឥន្ទ្រិយ ទើប​ជា​ទុក្ខ​ទេ។
 [២៧៣] បុគ្គល​មិន​គួរ​និយាយ​ថា ធម្មជាត​ដែល​ជាប់​ទាក់ទង​ដោយ​ឥន្ទ្រិយ ទើប​ជា​ទុក្ខ​ទេ​ឬ។ អើ។ បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌ ក្នុង​សំណាក់​ព្រះមានព្រះភាគ ដោយ​ការកំណត់​ដឹង​នូវ​ទុក្ខ ដែល​ជាប់​ទាក់ទង​ដោយ​ឥន្ទ្រិយ យ៉ាងណា បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌ ក្នុង​សំណាក់​ព្រះមានព្រះភាគ ដោយ​ការកំណត់​ដឹង​នូវ​ទុក្ខ ដែល​មិន​ជាប់​ទាក់ទង​ដោយ​ឥន្ទ្រិយ ក៏​យ៉ាងនោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៥០ | បន្ទាប់