[២៨៤] បុគ្គលមិនគួរនិយាយថា សង្ឃ ញុំាងទក្ខិណាទានឲ្យស្អាតទេឬ។អើ។ ក្រែងជនពួកខ្លះ បានឲ្យទានដល់សង្ឃ ហើយញុំាងសង្ឃឲ្យត្រេកអរនឹងទក្ខិណាទាន មានដែរឬ។ អើ។ ប្រសិនបើ ជនពួកខ្លះ បានឲ្យទានដល់សង្ឃ ហើយញុំាងសង្ឃឲ្យត្រេកអរនឹងទក្ខិណាទាន មានមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សង្ឃ ញុំាងទក្ខិណាទានឲ្យស្អាត។
[២៨៥] ក្រែងជនពួកខ្លះ បានឲ្យចីវរ។បេ។ ឲ្យបិណ្ឌបាត។បេ។ ឲ្យសេនាសនៈ ឲ្យគិលានប្បច្ចយភេសជ្ជបរិក្ខារ ឲ្យខាទនីយៈ ឲ្យភោជនីយៈ។បេ។ ឲ្យទឹកគួរផឹក ដល់សង្ឃ ហើយញុំាងសង្ឃឲ្យត្រេកអរនឹងទក្ខិណាទាន មានដែរឬ។ អើ។ ប្រសិនបើ ជនពួកខ្លះ បានឲ្យទឹកគួរផឹក ដល់សង្ឃ ហើយញុំាងសង្ឃឲ្យត្រេកអរនឹងទក្ខិណាទាន មានមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សង្ឃ ញុំាងទក្ខិណាទានឲ្យស្អាត។
[២៨៦] សង្ឃ ញុំាងទក្ខិណាទានឲ្យស្អាតឬ។ អើ។ មគ្គ ញុំាងទក្ខិណាទានឲ្យស្អាត ផល ញុំាងទក្ខិណាទានឲ្យស្អាតដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។

ចប់ ន វត្តព្វំ សង្ឃោ ទក្ខិណំ វិសោធេតីតិកថា។