ម្នាលភិក្ខុទាំងឡាយ សម័យមួយ តថាគត គង់នៅទៀបគល់សាលរាជព្រឹក្ស ក្នុងព្រៃសុភគៈ ជិតក្រុងឈ្មោះឧក្កដា្ឋ ម្នាលភិក្ខុទាំងឡាយ សម័យមួយ តថាគត បានត្រាស់ដឹងជាដំបូង ទៀបអជបាលនិគ្រោធ ក្នុងឧរុវេលប្រទេស មា្នលភិក្ខុទាំងឡាយ សម័យមួយ តថាគតគង់នៅក្នុងវេឡុវន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគហៈ មា្នលភិក្ខុទាំងឡាយ សម័យមួយ តថាគតគង់នៅក្នុងវត្តជេតពន ជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី មា្នលភិក្ខុទាំងឡាយ សម័យមួយ តថាគតគង់នៅក្នុងកុដាគារសាលា នាមហាវន ជិតក្រុងវេសាលី ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ព្រះពុទ្ធមានព្រះភាគ គង់នៅក្នុងមនុស្សលោកដែរ។
[៣០៥] ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុងលោកដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគ កើតក្នុងលោក ចម្រើនក្នុងលោក គ្របសង្កត់លោក មិនជាប់ដោយលោកឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ កើតក្នុងលោក ចម្រើនក្នុងលោក គ្របសង្កត់លោក មិនជាប់ដោយលោក មា្នលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុងមនុស្សលោកទេ។

ចប់ មនុស្សលោកកថា។