[៣១៥] ឧច្ចារៈ និងបស្សាវៈ របស់ព្រះពុទ្ធមានព្រះភាគ គ្របសង្កត់នូវពួកគន្ធជាតដទៃក្រៃពេកឬ។ អើ។ ជនពួកខ្លះ ងូត លាប ដុសខាត់ នូវឧច្ចារៈ និងបស្សាវៈ របស់ព្រះពុទ្ធមានព្រះភាគ ទុកក្នុងហិប ដាក់ក្នុងទូ តាំងផ្សាយលើរានផ្សារ ធ្វើនូវកិច្ចដែលខ្លួនត្រូវធ្វើ ដោយគ្រឿងក្រអូប ដោយគ្រឿងក្រអូបនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៣១៦] បុគ្គលធ្វើឲ្យជាក់ច្បាស់នូវសាមញ្ញផល ៤ ដោយអរិយមគ្គ ១ ឬ។ អើ។ ការប្រជុំនៃផស្សៈទាំង ៤។បេ។ នៃបញ្ញាទាំង ៤ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលធ្វើឲ្យជាក់ច្បាស់នូវសាមញ្ញផល ៤ ដោយអរិយមគ្គ ១ ឬ។ អើ។ ដោយសោតាបត្តិមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ដោយសកទាគាមិមគ្គ។បេ។ ដោយអនាគាមិមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ដោយមគ្គដូចម្តេច។ ដោយអរហត្តមគ្គ។ បុគ្គលលះបង់សក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមសៈ ដោយអរហត្តមគ្គឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ គន្ធជាតកថា។
ឯកមគ្គកថា