របស់បុគ្គលកាលមិនតាំងចិត្តទុក កើតឡើងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងចតុត្ថជ្ឈាន របស់បុគ្គលកាលរំពឹង កើតឡើង។បេ។ របស់បុគ្គលកាលតាំងចិត្តទុក កើតឡើងឬ។ អើ។ ប្រសិនបើ ចតុត្ថជ្ឈានរបស់បុគ្គលកាលរំពឹង កើតឡើង។បេ។ របស់បុគ្គលកាលតាំងចិត្តទុក កើតឡើង មា្នលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលចេញអំពីតតិយជ្ឈាន រំកិលទៅកាន់ចតុត្ថជ្ឈានបានទេ។ បុគ្គលចេញអំពីតតិយជ្ឈាន រំកិលទៅកាន់ចតុត្ថជ្ឈាន បានដែរឬ។ អើ។ តតិយជ្ឈានរបស់បុគ្គលកាលធ្វើទុកក្នុងចិត្តនូវបីតិ ថាជាទោស កើតឡើងដែរឬ។ អើ។ ចតុត្ថជ្ឈានរបស់បុគ្គលកាលធ្វើទុកក្នុងចិត្តនូវបីតិ ថាជាទោស កើតឡើងដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ តតិយជ្ឈាន ប្រកបដោយសុខឬ។ អើ។ ចតុត្ថជ្ឈាន ប្រកបដោយសុខដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលចេញអំពីតតិយជ្ឈាន រំកិលទៅកាន់ចតុត្ថជ្ឈាន បានដែរឬ។ អើ។ តតិយជ្ឈាននោះឯង គឺចតុត្ថជ្ឈាននោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។