[៣២៣] បុគ្គលមិនគួរនិយាយថា បុគ្គលចេញអំពីឈានមួយ រំកិលទៅកាន់ឈានមួយ បានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា មា្នលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលកាន់ចតុត្ថជ្ឈាន ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ បុគ្គលចេញអំពីឈានមួយ រំកិលទៅកាន់ឈានមួយបាន។
[៣២៤] ធម៌ជាចន្លោះនៃឈាន មានដែរឬ។ អើ។ ធម៌ជាចន្លោះនៃផស្សៈ មានដែរឬ។បេ។ ធម៌ជាចន្លោះនៃបញ្ញា មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធម៌ជាចន្លោះនៃឈានមានដែរឬ។ អើ។ ធម៌ជាចន្លោះនៃឈាន មានក្នុងចន្លោះនៃទុតិយជ្ឈាន និងតតិយជ្ឈានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ធម៌ជាចន្លោះនៃឈាន មានដែរឬ។ អើ។ ធម៌ជាចន្លោះនៃឈាន មានក្នុងចន្លោះនៃតតិយជ្ឈាន និងចតុត្ថជ្ឈានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ ឈានសង្កន្តិកថា។
ឈានន្តរិកកថា