ចក្ខុ​នា រូបំ បស្ស​តី​តិក​ថា


 [៣៣៦] បុគ្គល​ឃើញ​រូប​ដោយ​ចក្ខុ​ឬ។ អើ។ បុគ្គល​ឃើញ​រូប​ដោយ​រូប​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ឃើញ​រូប​ដោយ​រូប​ឬ។ អើ។ បុគ្គល​ដឹង​ច្បាស់​នូវ​រូប ដោយ​រូប​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ដឹង​ច្បាស់​នូវ​រូប​ដោយ​រូប​ឬ។ អើ។ រូប គឺ​មនោវិញ្ញាណ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ឃើញ​រូប​ដោយ​ចក្ខុ​ឬ។ អើ។ ការ​រពឹង។បេ។ ការ​តាំងចិត្ត​ទុក​នៃ​ចក្ខុ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​ការ​រពឹង។បេ។ ការ​តាំងចិត្ត​ទុក​នៃ​ចក្ខុ មិន​មាន​ទេ​ឬ។ អើ។ ប្រសិនបើ ការ​រំពឹង។បេ។ ការ​តាំងចិត្ត​ទុក​នៃ​ចក្ខុ មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​ឃើញ​រូប​ដោយ​ចក្ខុ​ទេ។
 [៣៣៧] បុគ្គល​ឮសម្លេង ដោយ​ត្រចៀក​ឬ។បេ។ ធុំក្លិន​ដោយ​ច្រមុះ​ឬ។បេ។ លិទ្ធ​ភ្លក្ស​រស ដោយ​អណ្តាត​ឬ។បេ។
 [៣៣៨] បុគ្គល​ពាល់ត្រូវ​ផោដ្ឋព្វៈ ដោយ​កាយ​ឬ។ អើ។ បុគ្គល​ពាល់ត្រូវ​រូប ដោយ​រូប​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ពាល់ត្រូវ​រូប ដោយ​រូប​ឬ។ អើ។ បុគ្គល​ដឹង​ច្បាស់​នូវ​រូប ដោយ​រូប​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៨៨ | បន្ទាប់