ដឹង​ច្បាស់​នូវ​រូប ដោយ​រូប​ឬ។ អើ។ រូប គឺ​មនោវិញ្ញាណ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ពាល់ត្រូវ​ផោដ្ឋព្វៈ ដោយ​កាយ​ឬ។ អើ។ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក​នៃ​កាយ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក​នៃ​កាយ មិន​មាន​ទេ​ឬ។ អើ។ ប្រសិនបើ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក​នៃ​កាយ មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​ពាល់ត្រូវ​ផោដ្ឋព្វៈ​ដោយ​កាយ​ទេ។បេ។
 [៣៣៩] បុគ្គល​មិន​គួរ​និយាយ​ថា បុគ្គល​ឃើញ​រូប​ដោយ​ចក្ខុ។បេ។ ពាល់ត្រូវ​ផោដ្ឋព្វៈ​ដោយ​កាយ​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ឃើញ​រូប​ដោយ​ចក្ខុ។បេ។ ពាល់ត្រូវ​ផោដ្ឋព្វៈ​ដោយ​កាយ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ បុគ្គល​ឃើញ​រូប​ដោយ​ចក្ខុ។បេ។ ពាល់ត្រូវ​ផោដ្ឋព្វៈ​ដោយ​កាយ។

ចប់ ចក្ខុ​នា រូបំ បស្ស​តី​តិក​ថា។
ចប់ អដ្ឋា​រសម​វគ្គ។

ថយ | ទំព័រទី ១៨៩ | បន្ទាប់