អើ។ ក្រែងរបស់ជាអនាគត មិនទាន់កើតទេឬ។ អើ។ ប្រសិនបើ របស់ជាអនាគត មិនទាន់កើតទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលលះបង់ពួកកិលេសជាអនាគតទេ។ បុគ្គលលះបង់ពួកកិលេសជាអនាគតឬ។ អើ។ ក្រែងរបស់ជាអនាគត មិនមានទេឬ។ អើ។ ប្រសិនបើ របស់ជាអនាគត មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គល លះបង់ពួកកិលេសជាអនាគតទេ។
[៣៤២] បុគ្គលលះបង់ពួកកិលេសជាបច្ចុប្បន្នឬ។ អើ។ បុគ្គលត្រេកអរ លះបង់រាគៈ បុគ្គលប្រទូស្ត លះបង់ទោសៈ បុគ្គលវង្វេង លះបង់មោហៈ បុគ្គលសៅហ្មង លះបង់ពួកកិលេសឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលលះបង់រាគៈដោយរាគៈ លះបង់ទោសៈដោយទោសៈ លះបង់មោហៈដោយមោហៈ លះបង់ពួកកិលេសដោយពួកកិលេសឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រាគៈប្រកបដោយចិត្ត មគ្គប្រកបដោយចិត្តដែរឬ។ អើ។ ការប្រជុំនៃផស្សៈទាំងពីរ។បេ។ នៃចិត្តទាំងពីរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រាគៈជាអកុសល មគ្គជាកុសលឬ។ អើ។ ពួកធម៌ជាកុសល និងអកុសល ប្រកបដោយទោស និងមិនមានទោស ថោកទាប និងឧត្តម មានចំណែកខ្មៅ និងស មកកាន់ភាវៈចំពោះមុខឬ។