សុញ្ញតាកថា
[៣៤៤] សេចក្តីសូន្យ(១) រាប់បញ្ចូលក្នុងសង្ខារក្ខន្ធដែរឬ។ អើ។ អនិមិត្តៈ (និព្វាន) រាប់បញ្ចូលក្នុងសង្ខារក្ខន្ធដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សេចក្តីសូន្យ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធឬ។ អើ។ អប្បណិហិតៈ (និព្វាន) រាប់បញ្ចូលក្នុងសង្ខារក្ខន្ធដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលមិនគួរនិយាយថា អនិមិត្តៈ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធដែរឬ។ អើ។ បុគ្គលមិនគួរនិយាយថា សេចក្តីសូន្យ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលមិនគួរនិយាយថា អប្បណិហិតៈ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធទេឬ។ អើ។ បុគ្គលមិនគួរនិយាយថា សេចក្តីសូន្យ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សេចក្តីសូន្យ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធឬ។ អើ។ សង្ខារក្ខន្ធ មិនមែនជាមិនទៀង មិនមែនជាបច្ច័យប្រជុំតាក់តែង មិនមែនកើតឡើងអាស្រ័យហេតុ មិនមែនមានសភាពអស់ទៅ មិនមែនមានសភាពសូន្យទៅ មិនមែនមានសភាពប្រាសចាកតម្រេក មិនមែនមានសភាពរលត់ មិនមែនមានសភាពប្រែប្រួលទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងសង្ខារក្ខន្ធ មិនទៀង បច្ច័យប្រជុំតាក់តែង
(១)បានដល់ ខន្ធជាអនត្តលក្ខណៈ។