ការបាន​នូវ​ចីវរ ជា​អសង្ខ​តៈ ការបាន​នូវ​បិណ្ឌបាត។បេ។ នូវ​សេនាសនៈ។បេ។ នូវ​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ ជា​អសង្ខ​តៈ ចុះ​និព្វាន ជា​អសង្ខត​ដែរ​ឬ។ អើ។ អសង្ខ​តៈ មាន ៥ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អសង្ខ​តៈ មាន ៥ ឬ។ អើ។ ទីពឹង មាន ៥។បេ។ ការ​វិនាស​ក្តី​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៥២] ការបាន​នូវ​បឋមជ្ឈាន ជា​អសង្ខ​តៈ សេចក្តី​ទាំងអស់ អ្នកប្រាជ្ញ​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ ការបាន​នូវ​ទុតិយជ្ឈាន នូវ​តតិយជ្ឈាន នូវ​ចតុត្ថជ្ឈាន នូវ​អាកាសានញ្ចាយតនៈ នូវ​វិ​ញ្ញាណ​ញ្ចា​យតនៈ នូវ​អា​កិ​ញ្ចញ្ញា​យតនៈ នូវ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ។បេ។ នូវ​សោតាបត្តិ​មគ្គ នូវ​សោតាបត្តិផល នូវ​សកទាគាមិមគ្គ នូវ​សកទាគាមិផល នូវ​អនាគាមិមគ្គ នូវ​អនាគាមិផល នូវ​អរហត្តមគ្គ នូវ​អរហត្តផល ជា​អសង្ខ​តៈ​ឬ។ អើ។ និព្វាន។បេ។ មិន​ច្យុត មិន​ស្លាប់​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ការបាន​នូវ​អរហត្តផល ជា​អសង្ខ​តៈ ចុះ​និព្វាន ជា​អសង្ខ​តៈ​ដែរ​ឬ។ អើ។ អសង្ខ​តៈ មាន​ពីរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៩៩ | បន្ទាប់