ព្រហ្មក្តី ឬក៏បុគ្គលឯណាមួយក្នុងលោក ជាអ្នកធានាដល់ធម៌ទាំង ៤ បានឡើយ។ ធម៌ទាំង ៤ តើដូចម្តេច។ មិនមានបុគ្គលណានីមួយ ទោះជាសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬក៏បុគ្គលឯណាមួយក្នុងលោក ជាអ្នកធានាថា សភាវៈមានសេចក្តីគ្រាំគ្រាជាធម្មតា កុំគ្រាំគ្រាឡើយ សភាវៈមានសេចក្តីឈឺថ្កាត់ជាធម្មតា កុំឈឺថ្កាត់ឡើយ។បេ។ សភាវៈមានសេចក្តីស្លាប់ជាធម្មតា កុំស្លាប់ឡើយ។បេ។ កម្មដ៏លាមកទាំងឡាយឯណា ដែលបុគ្គលធ្វើហើយក្នុងកាលមុន ជាកម្មប្រកបដោយសេចក្តីសៅហ្មង អាចធ្វើឲ្យទៅកើតភពថ្មីទៀត មានទុក្ខជាកម្រៃ មានវិបាកជាទុក្ខ មានជាតិជរា និងមរណៈតទៅ មិនមានបុគ្គលណានីមួយ ទោះជាសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬក៏បុគ្គលឯណាមួយក្នុងលោក ជាអ្នកធានាថា វិបាករបស់បាបកម្មទាំងនោះ កុំកើតបានឡើយ ម្នាលភិក្ខុទាំងឡាយ មិនមានបុគ្គលណានីមួយ ទោះជាសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬក៏បុគ្គលឯណាមួយក្នុងលោក ជាអ្នកធានាដល់ធម៌ទាំង ៤ នេះឡើយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា បុគ្គលប្រកបដោយកម្លាំងឫទ្ធិ គប្បីឋិតនៅអស់កប្បឡើយ។
ចប់ ឥទ្ធិពលកថា។