[៣៥៨] អលោភៈ ជាកុសល ប្រកបដោយ​អារម្មណ៍ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក នៃ​អលោភៈ​នោះ មាន​ដែរ​ឬ។ អើ។ និព្វាន​ធាតុ ជាកុសល ប្រកបដោយ​អារម្មណ៍ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក នៃ​និព្វាន​ធាតុ​នោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អទោសៈ ជាកុសល។បេ។ អមោហៈ ជាកុសល។បេ។ សទ្ធា វីរិយៈ សតិ សមាធិ។បេ។ បញ្ញា ជាកុសល ប្រកបដោយ​អារម្មណ៍ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក នៃ​បញ្ញា​នោះ មាន​ដែរ​ឬ។ អើ។ និព្វាន​ធាតុ ជាកុសល ប្រកបដោយ​អារម្មណ៍ ការ​រំពឹង។បេ។ កា​រតំាង​ចិត្ត​ទុក នៃ​និព្វាន​ធាតុ​នោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៣៥៩] និព្វាន​ធាតុ ជាកុសល មិន​មាន​អារម្មណ៍ ការ​រំពឹង។បេ។ ការ​តាំងចិត្ត​ទុក នៃ​និព្វាន​ធាតុ​នោះ មិន​មាន​ទេ​ឬ។ អើ។ អលោភៈ​ជាកុសល មិន​មាន​អារម្មណ៍ ការ​រំពឹង។បេ។ ការ​តាំងចិត្ត​ទុក​នៃ​អលោភៈ​នោះ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ និព្វាន​ធាតុ​ជាកុសល មិន​មាន​អារម្មណ៍ ការ​រំពឹង។បេ។ ការ​តាំងចិត្ត​ទុក​នៃ​និព្វាន​ធាតុ​នោះ មិន​មាន​ទេ​ឬ។ អើ។ អទោសៈ
ថយ | ទំព័រទី ២០៣ | បន្ទាប់