ដល់អនន្តរិយកម្មទេឬ។ អើ។ ក្រែងព្រះអរហន្ត បុគ្គលនោះផ្តាច់បង់ជីវិតហើយឬ។ អើ។ ប្រសិនបើ ព្រះអរហន្ត បុគ្គលនោះផ្តាច់បង់ជីវិតហើយ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គលសម្លាប់ព្រះអរហន្ត ដល់អនន្តរិយកម្ម។ បុគ្គលមិនគួរនិយាយថា បុគ្គលញុំាងព្រះលោហិតឲ្យពុះពោរឡើង ដល់អនន្តរិយកម្មទេឬ។ អើ។ ក្រែងព្រះលោហិតរបស់ព្រះតថាគត បុគ្គលនោះឲ្យពុះពោរឡើងហើយឬ។ អើ។ ប្រសិនបើ ព្រះលោហិតរបស់ព្រះតថាគត បុគ្គលនោះឲ្យពុះពោរឡើងហើយ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា បុគ្គលញុំាងព្រះលោហិតឲ្យពុះពោរឡើង ដល់អនន្តរិយកម្ម។ បុគ្គលបំបែកសង្ឃ ដល់អនន្តរិយកម្មឬ។ អើ។ បុគ្គលទាំងអស់បំបែកសង្ឃ ដល់អនន្តរិយកម្មឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលទាំងអស់បំបែកសង្ឃ ដល់អនន្តរិយកម្មឬ។ អើ។ បុគ្គលមានសេចក្តីសំគាល់ក្នុងធម៌ បំបែកសង្ឃ ដល់អនន្តរិយកម្មឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលមានសេចក្តីសំគាល់ក្នុងធម៌ បំបែកសង្ឃ ទើបដល់អនន្តរិយកម្មឬ។ អើ។ ក្រែងព្រះមានព្រះភាគ ត្រាស់ថា ម្នាលឧបាលិ បុគ្គលជាអ្នកបំបែកសង្ឃ ទៅកើតក្នុងអបាយ ទៅកើតក្នុងនរក តាំងនៅអស់កប្ប កែមិនបាន ក៏មាន ម្នាលឧបាលិ បុគ្គលជាអ្នកបំបែកសង្ឃ មិនទៅកើតក្នុងអបាយ មិនទៅកើតក្នុងនរក