អដ្ឋង្គិកមគ្គ ប្រសើរជាងមគ្គទាំងឡាយ បទគឺអរិយសច្ច ៤ ប្រសើរជាងសច្ចៈទាំងឡាយ ធម៌មានរាគៈទៅប្រាសហើយ ប្រសើរជាងធម៌ទាំងឡាយ ព្រះមានព្រះភាគព្រះអង្គមានចក្ខុ ប្រសើរជាងសត្វជើងពីរទាំងឡាយ
ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ មគ្គ ឈ្មោះថា ប្រកបដោយអង្គ ៨។
[៣៩៦] សម្មាវាចា ជាអង្គនៃមគ្គ សម្មាវាចានោះឯង មិនមែនជាតួមគ្គទេឬ។ អើ។ សម្មាទិដ្ឋិ ជាអង្គនៃមគ្គ សម្មាទិដ្ឋិនោះឯង មិនមែនជាតួមគ្គទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សម្មាវាចាជាអង្គនៃមគ្គ សម្មាវាចានោះឯង មិនមែនជាតួមគ្គទេឬ។ អើ។ សម្មាសង្កប្បៈ។បេ។ សម្មាវាយាមៈ។បេ។ សម្មាសតិ។បេ។ សម្មាសមាធិ ជាអង្គនៃមគ្គ សម្មាសមាធិនោះឯង មិនមែនជាតួនៃមគ្គទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សម្មាកម្មន្តៈ។បេ។ សម្មាអាជីវៈ ជាអង្គនៃមគ្គ សម្មាអាជីវៈនោះឯង មិនមែនជាតួមគ្គទេឬ។ អើ។ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ ជាអង្គនៃមគ្គ សម្មាសមាធិនោះឯង មិនមែនជាតួមគ្គទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។