ពន្លឺ​កើតឡើង​ហើយ ដល់​តថាគត ក្នុង​ធម៌​ទាំងឡាយ ដែល​តថាគត​មិនដែល​បានឮ​ក្នុង​កាលមុន​ថា សេចក្តី​ប្រតិបត្តិ​ជា​ដំណើរ​ទៅកាន់​ទី​រលត់ទុក្ខ ឈ្មោះថា​អរិយសច្ច​នោះ តថាគត​បាន​ចម្រើន​ហើយ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ ញាណ មាន​វត្ថុ ១២ ជា​លោ​កុត្ត​រៈ។

ចប់ ញាណ​កថា។
ចប់ វី​សតិម​វគ្គ។


ឧទ្ទាន​នៃ​វី​សតិម​វគ្គ​នោះ គឺ


និយាយ​អំពី​មាតុ​ឃាតក៍ ដល់​អនន្តរិយ​កម្ម បិតុ​ឃាតក៍ ដល់​អនន្តរិយ​កម្ម អរហន្ត​ឃាតក៍ ដល់​អនន្តរិយ​កម្ម រុ​ហិ​រុ​ប្បា​ទក៍ ដល់​អនន្តរិយ​កម្ម សង្ឃ​ភេ​ទក៍ ដល់​អនន្តរិយ​កម្ម ១ ញាណ​របស់​បុថុជ្ជន មិន​មាន ១ ពួក​និរយបាល ក្នុង​ឋាននរក មិន​មាន ១ ពួក​សត្វតិរច្ឆាន ក្នុង​ទេវលោក​មាន ១ មគ្គ​ប្រកបដោយ​អង្គ​ប្រាំ ១ ញាណ​មាន​វត្ថុ ១២ ជា​លោ​កុត្ត​រៈ ១។

ចប់ ចតុ​ត្ថ​បណ្ណា​សកៈ។


(ក្នុង​បណ្ណា​សកៈ​នេះ) និយាយ​អំពី​ការសង្កត់សង្កិន​ជាដើម ១ ការ​សន្សំ​បុណ្យ​ជាដើម ១ ព្រះមានព្រះភាគ​ឋិតនៅ​ក្នុង​មនុស្សលោក​ជាដើម ១ ការ​លះកិលេស​ជា​អតីត​ជាដើម ១ មាតុ​ឃាតក៍ ដល់​អនន្តរិយ​កម្ម​ជាដើម ១។
ថយ | ទំព័រទី ២៣០ | បន្ទាប់