[៤០៩] បុគ្គល​មិន​គួរ​និយាយ​ថា ការ​ដល់​នូវ​ព្រះ​អរហត្ត ព្រោះ​មិន​លះ​សញ្ញោជនៈ​តិចតួច មាន​ទេ​ឬ។ អើ។ ព្រះអរហន្ត ដឹង​នូវ​ពុទ្ធវិស័យ​ទាំងអស់​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ ការ​ដល់​នូវ​ព្រះ​អរហត្ត ព្រោះ​មិន​លះ​សញ្ញោជនៈ​តិចតួច​មាន។

ចប់ សញ្ញោជន​កថា។


ឥទ្ធិ​កថា


 [៤១០] សេចក្តី​សម្រេច​តាមប្រាថ្នា នៃ​ព្រះពុទ្ធ​ទាំងឡាយ​ក្តី នៃ​សាវ័ក​ទាំងឡាយ​ក្តី មាន​ដែរ​ឬ។ អើ។ សេចក្តី​សម្រេច​តាមប្រាថ្នា នៃ​ព្រះពុទ្ធ​ទាំងឡាយ​ក្តី នៃ​សាវ័ក​ទាំងឡាយ​ក្តី​ថា ឈើ​ទាំងឡាយ ចូរ​មាន​ស្លឹក​ជានិច្ច​ដូច្នេះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សេចក្តី​សម្រេច​តាមប្រាថ្នា នៃ​ព្រះពុទ្ធ​ទាំងឡាយ​ក្តី នៃ​សាវ័ក​ទាំងឡាយ​ក្តី​ថា ឈើ​ទាំងឡាយ ចូរ​មាន​ផ្កា​ជានិច្ច។បេ។ ឈើ​ទាំងឡាយ ចូរ​មាន​ផ្លែ​ជានិច្ច ចូរ​ត្រជាក់ត្រជំ​ជានិច្ច ចូរ​មាន​សេចក្តី​ក្សេម​ជានិច្ច ចូរ​មាន​បាយ​ងាយ​ជានិច្ច ចូរ​មាន​ភ្លៀង​ស្រួល​ជានិច្ច​ដូច្នេះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សេចក្តី​សម្រេច​តាមប្រាថ្នា នៃ​ព្រះពុទ្ធ​ទាំងឡាយ​ក្តី នៃ​សាវ័ក​ទាំងឡាយ​ក្តី មាន​ដែរ​ឬ។ អើ។ សេចក្តី​សម្រេច​តាមប្រាថ្នា នៃ​ព្រះពុទ្ធ​ទាំងឡាយ​ក្តី នៃ​សាវ័ក​ទាំងឡាយ​ក្តី​ថា ផស្សៈ​កើតឡើង​ហើយ កុំ​រលត់​ទៅវិញ​ឡើយ​ដូច្នេះ មាន​ដែរ​ឬ។
ថយ | ទំព័រទី ២៣៥ | បន្ទាប់