អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សេចក្តីសម្រេចតាមប្រាថ្នា នៃព្រះពុទ្ធទាំងឡាយក្តី នៃសាវ័កទាំងឡាយក្តីថា វេទនា។បេ។ សញ្ញា។បេ។ ចេតនា។បេ។ ចិត្ត សទ្ធា វីរិយៈ សតិ សមាធិ។បេ។ បញ្ញា កើតឡើយហើយ កុំរលត់ទៅវិញឡើយដូច្នេះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤១១] សេចក្តីសម្រេចតាមប្រាថ្នា នៃព្រះពុទ្ធទាំងឡាយក្តី នៃសាវ័កទាំងឡាយក្តី មានដែរឬ។ អើ។ សេចក្តីសម្រេចតាមប្រាថ្នាថា រូប ចូរទៀងដូច្នេះ មានដែរឬ។ សេចក្តីសម្រេចតាមប្រាថ្នា នៃព្រះពុទ្ធទាំងឡាយក្តី នៃសាវ័កទាំងឡាយក្តី ថា វេទនា សញ្ញា សង្ខារទាំងឡាយ។បេ។ វិញ្ញាណ ចូរទៀងដូច្នេះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤១២] សេចក្តីសម្រេចតាមប្រាថ្នា នៃព្រះពុទ្ធទាំងឡាយក្តី នៃសាវ័កទាំងឡាយក្តី មានដែរឬ។ អើ។ សេចក្តីសម្រេចតាមប្រាថ្នា នៃព្រះពុទ្ធទាំងឡាយក្តី នៃសាវ័កទាំងឡាយក្តីថា ពួកសត្វមានជាតិជាធម្មតា កុំកើតឡើយដូច្នេះ មានដែរឬ។បេ។ ថា ពួកសត្វមានជរាជាធម្មតា កុំចាស់គ្រំាគ្រាឡើយដូច្នេះ។បេ។ ថា ពួកសត្វមានព្យាធិជាធម្មតា កុំឈឺចាប់ឡើយដូច្នេះ។បេ។ ថា ពួកសត្វមានមរណៈជាធម្មតា កុំស្លាប់ឡើយដូច្នេះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។