[៤១៨] រូបជានិយតៈ ដោយអត្ថថាវិនាសឬ។ អើ។ (រូប) ជាមិច្ឆត្តនិយតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ (រូប) ជាសម្មត្តនិយតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វេទនា។បេ។ សញ្ញា។បេ។ សង្ខារទាំងឡាយ។បេ។ វិញ្ញាណជានិយតៈ ដោយអត្ថថាដឹងច្បាស់ឬ។ អើ។ (វិញ្ញាណ) ជាមិច្ឆត្តនិយតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ (វិញ្ញាណ) ជាសម្មត្តនិយតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤១៩] បុគ្គលមិនគួរពោលថា រូបជានិយតៈ ដោយអត្ថថាវិនាស។បេ។ វេទនា។បេ។ សញ្ញា។បេ។ សង្ខារទាំងឡាយ។បេ។ វិញ្ញាណជានិយតៈ ដោយអត្ថថាដឹងច្បាស់ទេឬ។ អើ។ រូបក៏មាន វេទនាក៏មាន សញ្ញាក៏មាន សង្ខារទាំងឡាយ ក៏មាន វិញ្ញាណក៏មាន វេទនា សញ្ញា សង្ខារទាំងឡាយ។បេ។ វិញ្ញាណ រូបក៏មាន វេទនាក៏មាន សញ្ញាក៏មាន សង្ខារទាំងឡាយក៏មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ ព្រោះហេតុនោះ រូបជានិយតៈ ដោយអត្ថថាវិនាស វេទនា។បេ។ សញ្ញា សង្ខារទាំងទ្បាយ។បេ។ វិញ្ញាណជានិយតៈ ដោយអត្ថថាដឹងច្បាស់។

ចប់ ធម្មកថា។