អបរាបរិយវេទនិយកម្ម ជានិយតៈ ដោយអត្ថថា បុគ្គលគប្បីទទួលក្នុងជាតិជាលំដាប់តទៅឬ។ អើ។ (អបរាបរិយវេទនិយកម្ម) ជាមិច្ឆត្តនិយតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ (អបរាបរិយវេទនិយកម្ម) ជាសម្មត្តនិយតៈឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤២៣] បុគ្គលមិនគួរនិយាយថា ទិដ្ឋធម្មវេទនិយកម្ម ជានិយតៈ ដោយអត្ថថា បុគ្គលគប្បីទទួលក្នុងបច្ចុប្បន្ន ឧបបជ្ជវេទនិយកម្ម។បេ។ អបរាបរិយវេទនិយកម្ម ជានិយតៈ ដោយអត្ថថា បុគ្គលគប្បីទទួលក្នុងជាតិជាលំដាប់តទៅឬ។ អើ។ ទិដ្ឋធម្មវេទនិយកម្ម ជាឧបបជ្ជវេទនិយៈក៏មាន ជាអបរាបរិយវេទនិយៈក៏មាន។បេ។ ឧបបជ្ជវេទនិយកម្ម ជាទិដ្ឋធម្មវេទនិយៈក៏មាន ជាអបរាបរិយវេទនិយៈក៏មាន។បេ។ អបរាបរិយវេទនិយកម្ម ជាទិដ្ឋធម្មវេទនិយៈក៏មាន ជាឧបបជ្ជវេទនិយៈក៏មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រោះហេតុនោះ ទិដ្ឋធម្មវេទនិយកម្មជានិយតៈ ដោយអត្ថថា បុគ្គលគប្បីទទួលក្នុងបច្ចុប្បន្ន ឧបបជ្ជវេទនិយកម្ម។បេ។ អបរាបរិយវេទនិយកម្មជានិយតៈ ដោយអត្ថថា បុគ្គលគប្បីទទួលក្នុងជាតិជាលំដាប់តទៅ។

ចប់ កម្មកថា។
ចប់ ឯកវីសតិមវគ្គ។