[៤៤] រូប សម្រេច​ហើយ ចុះ​សេចក្តី​មិន​ទៀង​នៃ​រូប មាន​ដែរ​ឬ។ អើ។ សេចក្តី​មិន​ទៀង សម្រេច​ហើយ ចុះ​សេចក្តី​មិន​ទៀង នៃ​សេចក្តី​មិន​ទៀង មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ រូប សម្រេច​ហើយ ចុះ​ជរា​នៃ​រូប មាន​ដែរ​ឬ។ អើ។ ជរា សម្រេច​ហើយ ចុះ​ជរា នៃជ​រា មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​លយ៉ា​ងនេះ​ទេ។ បេ ។ រូប សម្រេច​ហើយ ចុះ​ការ​បែកធ្លាយ និង​សេចក្តី​អន្តរធាន​នៃ​រូប មាន​ដែរ​ឬ។ អើ។ មរណៈ សម្រេច​ហើយ ចុះ​ការ​បែកធ្លាយ និង​សេចក្តី​អន្តរធាន នៃ​មរណៈ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វេទនា។បេ។ សញ្ញា។ បេ។ ពួក​សងា្ខរ។បេ។ វិញ្ញាណ សម្រច​ហើយ ចុះ​សេចក្តី​មិន​ទៀង​នៃ​វិញ្ញាណ មាន​ដែរ​ឬ។ អើ។ សេចក្តី​មិន​ទៀង សម្រេច​ហើយ ចុះ​សេចក្តី​មិន​ទៀង នៃ​សេចក្តី​មិន​ទៀង មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វិញ្ញាណ សម្រេច​ហើយ ចុះ​ជរា នៃ​វិញ្ញាណ មាន​ដែរ​ឬ។ អើ។ ជរា សម្រេច​ហើយ ចុះ​ជរា នៃជ​រា មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វិញ្ញាណ សម្រេច​ហើយ ចុះ​ការ​បែកធ្លាយ និង​សេចក្តី​អន្តរធាន​នៃ​វិញ្ញាណ មាន​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ២៥ | បន្ទាប់