[៤៣៩] បុគ្គលគប្បីកាន់យកទ្រព្យដែលគេមិនឲ្យ ដោយការយល់សប្តិ។បេ។ គប្បីពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យទ្រគោះ ពោលពាក្យរោយរាយ គប្បីកាត់នូវទី-ត ប្លន់អ្នកស្រុក ប្លន់យកទ្រព្យផ្ទះមួយ ឈរចំាដណ្តើមទ្រព្យគេក្បែរផ្លូវ លួចប្រពន្ធបុគ្គលដទៃ ធ្វើអំពើសម្លាប់អ្នកស្រុក ធ្វើអំពើសម្លាប់អ្នកនិគម សេពមេថុនធម្ម ដោយការយល់សប្តិ អសុចិរបស់បុគ្គលដែលកំពុងយល់សប្តិ គប្បីហូរចេញ និងបុគ្គលគប្បីឲ្យទាន គប្បីឲ្យចីវរ ឲ្យបិណ្ឌបាត ឲ្យសេនាសនៈ ឲ្យគិលានប្បច្ចយភេសជ្ជបរិក្ខារ ឲ្យគ្រឿងស៊ី ឲ្យគ្រឿងបរិភោគ ឲ្យទឹកផឹក ថ្វាយបង្គំចេតិយ បំពាក់ផ្កាកម្រង បំពាក់គ្រឿងក្រអូប លាបនូវគ្រឿងលាប លើចេតិយ។បេ។ ធ្វើអភិទក្សិណចេតិយ ដោយការយល់សប្តិ មានដែរឬ។ អើ។ ប្រសិនបើ បុគ្គលគប្បីធ្វើអភិទក្សិណចេតិយ ដោយការយល់សប្តិបាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចិត្តទាំងអស់របស់បុគ្គលដែលកំពុងយល់សប្តិ ជាអព្យាក្រឹតទេ។