ក្នុងក៏មិនបែកធ្លាយ រូបខាងក្រៅក៏មកកាន់រង្វង់នៃចក្ខុ ទាំងការពិចារណាដ៏សមគួរដល់ចក្ខុ និងរូបនោះ ក៏មាន ការកើតប្រាកដនៃវិញ្ញាណភាព ដ៏សមគួរដល់ចក្ខុ និងរូបនោះ ទើបមាន យ៉ាងនេះឯង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ចក្ខាយតនៈ កើតជាមួយនឹងចក្ខុវិញ្ញាណទេ។
[៤៤៩] សោតាយតនៈ។បេ។ ឃានាយតនៈ។បេ។ ជិវ្ហាយតនៈ។បេ។ កាយាយតនៈ កើតជាមួយនឹងកាយវិញ្ញាណដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កាយាយតនៈ កើតជាមួយនឹងកាយវិញ្ញាណឬ។ អើ។ ក្រែងព្រះសារីបុត្តមានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោ កាយខាងក្នុងមិនបែកធ្លាយមែន តែផោដ្ឋព្វៈខាងក្រៅក៏មិនមកកាន់រង្វង់ (ការពិចារណាដ៏សមគួរដល់កាយ និងផោដ្ឋព្វៈនោះ) ក៏មិនមាន។បេ។ ម្នាលអាវុសោ កាយខាងក្នុងមិនបែកធ្លាយផង ផោដ្ឋព្វៈខាងក្រៅ មកកាន់រង្វង់នៃចក្ខុផងមែន (តែការពិចារណា ដ៏សមគួរដល់កាយ និងផោដ្ឋព្វៈនោះ) ក៏មិនមាន។បេ។ ម្នាលអាវុសោ លុះតែកាយខាងក្នុងក៏មិនបែកធា្លយ ផោដ្ឋព្វៈខាងក្រៅមកកាន់រង្វង់នៃចក្ខុ ការពិចារណាដ៏សមគួរដល់កាយ និងផោដ្ឋព្វៈនោះក៏មាន ការកើតប្រាកដនៃវិញ្ញាណភាព ដ៏សមគួរដល់កាយ និងផោដ្ឋព្វៈនោះ ទើបមាន យ៉ាងនេះឯង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។