មរណៈ សម្រេចហើយ ចុះការបែកធ្លាយ និងសេចក្តីអន្តរធាន នៃមរណៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
អនុស័យ ជាអព្យាក្រឹត ជាអហេតុកៈ ប្រាសចាកចិត្ត ១ កាលបើសេចក្តីមិនដឹង ប្រាសចេញហើយ បុគ្គលមានញាណ ១ ញាណប្រាសចាកចិត្ត ១ ញាណប្រព្រឹត្តទៅក្នុងស័ព្ទណា ១ បុគ្គលប្រកបដោយកម្លាំងនៃឫទ្ធិ គប្បីឋិតនៅអស់កប្ប ១ តំណនៃចិត្តជាសមាធិ ១ ធម្មដ្ឋិតតា ១ និងអនិច្ចតា ១។
ចប់ អនិច្ចតាកថា។
ចប់ ឯកាទសមវគ្គ។
ឧទ្ទាននៃឯកាទសមវគ្គនោះ គឺ