[៤៥៩] ព្រះពោធិសត្វ បានធ្វើទុក្ករកិរិយា ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសឬ។ អើ។ ព្រះពោធិសត្វ បានធ្វើទុក្ករកិរិយា ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយស ពាក្យដូច្នេះ មានក្នុងព្រះសូត្រដែរឬ។ មិនមានទេ។ ប្រសិនបើ ព្រះពោធិសត្វបានធ្វើទុក្ករកិរិយា ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយស ពាក្យដូច្នេះ មិនមានក្នុងព្រះសូត្រទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះពោធិសត្វបានធ្វើទុក្ករកិរិយា ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសទេ។
[៤៦០] ព្រះពោធិសត្វ បានធ្វើអំពើមិនញុំាងសត្វឲ្យក្តៅ ឧទ្ទិសចំពោះគ្រូដទៃ ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសឬ។ អើ។ ព្រះពោធិសត្វ យល់ថា លោកទៀង ដូច្នេះ។បេ។ យល់ថា សត្វកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះ ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះពោធិសត្វ ឧទ្ទិសចំពោះគ្រូដទៃ ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសឬ។ អើ។ ព្រះពោធិសត្វ ឧទ្ទិសចំពោះគ្រូដទៃ ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយស ពាក្យដូច្នេះ មានក្នុងព្រះសូត្រដែរឬ។ មិនមានទេ។