ប្រសិនបើ ព្រះពោធិសត្វ ឧទ្ទិសចំពោះគ្រូដទៃ ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយស ពាក្យដូច្នេះ មិនមានក្នុងព្រះសូត្រទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះពោធិសត្វ ឧទ្ទិសចំពោះគ្រូដទៃ ព្រោះហេតុធ្វើសេចក្តីប្រាថ្នាឥស្សរិយយសទេ។
[៤៦១] មិនមែនរាគៈ ប្រៀបដោយរាគៈ មានដែរឬ។ អើ។ មិនមែនផស្សៈ ប្រៀបដោយផស្សៈ មាន មិនមែនវេទនា ប្រៀបដោយវេទនា មាន មិនមែនសញ្ញា ប្រៀបដោយសញ្ញា មាន មិនមែនចេតនា ប្រៀបដោយចេតនា មាន មិនមែនចិត្ត ប្រៀបដោយចិត្ត មាន មិនមែនសទ្ធា ប្រៀបដោយសទ្ធា មាន មិនមែនវីរិយៈ ប្រៀបដោយវីរិយៈ មាន មិនមែនសតិ ប្រៀបដោយសតិ មាន មិនមែនសមាធិ ប្រៀបដោយសមាធិ មាន មិនមែនបញ្ញា ប្រៀបដោយបញ្ញា មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ មិនមែនទោសៈ ប្រៀបដោយទោសៈ មាន មិនមែនមោហៈ ប្រៀបដោយមោហៈ មិនមែនកិលេស ប្រៀបដោយកិលេស មានដែរឬ។ អើ។ មិនមែនផស្សៈ ប្រៀបដោយផស្សៈ មាន។បេ។
ចប់ ឥស្សរិយកាមការិកាកថា។
រាគប្បដិរូបកាទិកថា