[៤៦៤] វេទនា។បេ។ សញ្ញា សង្ខារ​ទាំងឡាយ វិញ្ញាណ។បេ។ ចក្ខា​យតនៈ។បេ។ ធម្មាយតនៈ។បេ។ ចក្ខុ​ធាតុ។បេ។ ធម្មធាតុ។បេ។ ចក្ខុន្រ្ទិយ។បេ។
 [៤៦៥] អញ្ញាតា​វិ​ន្រ្ទិយ មិន​សម្រេច​ទេ​ឬ។ អើ។ អញ្ញាតា​វិ​ន្រ្ទិយ មិនមែន​ជា​អនិច្ច​ធម៌។បេ។ មិនមែន​ជា​វិបរិណាមធម៌​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​អញ្ញាតា​វិ​ន្រ្ទិយ​ជា​អនិច្ច​ធម៌ ជា​សង្ខតធម៌។បេ។ ជា​វិបរិណាមធម៌​ឬ។ អើ។ ប្រសិនបើ អញ្ញាតា​វិ​ន្រ្ទិយ ជា​អនិច្ច​ធម៌ ជា​សង្ខតធម៌ ជា​បដិ​ច្ច​សមុ​ប្ប​ន្ន​ធម៌ ជា​ខយ​ធម៌ ជា​វយ​ធម៌ ជា​វិរាគធម៌ ជា​និរោធ​ធម៌ ជា​វិបរិណាមធម៌ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា អញ្ញាតា​វិ​ន្រ្ទិយ មិន​សម្រេច​ទេ។
 [៤៦៦] ទុក្ខ សម្រេច​ហើយ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា របស់​ណា​មិន​ទៀង របស់​នោះ​ជា​ទុក្ខ អញ្ញាតា​វិ​ន្រ្ទិ​យមិន​ទៀង​ទេ​ឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា របស់​ណា​មិន​ទៀង របស់​នោះ​ជា​ទុក្ខ អញ្ញាតា​វិ​ន្រ្ទិ​យមិន​ទៀង ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ទុក្ខ សម្រេច​ហើយ​ទេ។

ចប់ អបរិ​និ​ប្ផ​ន្ន​កថា។
ចប់ តេ​វី​សតិម​វគ្គ។

ថយ | ទំព័រទី ២៦៦ | បន្ទាប់