[៧] ភវ​រាគានុស័យ ជា​អព្យាក្រឹត​ឬ។ អើ។ ភវ​រាគៈ ភវ​រា​គបរិយុ​ដ្ឋានៈ ភវ​រាគ​សញ្ញោជនៈ ជា​អព្យាក្រឹត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ភវ​រាគៈ ភវ​រា​គបរិយុ​ដ្ឋានៈ ភវ​រាគ​សញ្ញោជនៈ ជាអកុសល​ឬ។ អើ។ ភវ​រាគានុស័យ ជាអកុសល​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨] អវិ​ជ្ជានុ​ស័យ ជា​អព្យាក្រឹត​ឬ។ អើ។ អវិជ្ជា អវិជ្ជោឃៈ អវិជ្ជា​យោ​គៈ អវិ​ជ្ជា​បរិយុ​ដ្ឋានៈ អវិជ្ជា​សញ្ញោជនៈ អវិ​ជា្ជ​នី​វរ​ណៈ ជា​អព្យាក្រឹត​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អវិជ្ជា អវិជ្ជោឃៈ អវិជ្ជា​យោ​គៈ អវិ​ជ្ជា​បរិយុ​ដ្ឋានៈ អវិជ្ជា​សញ្ញោជនៈ អវិជ្ជា​នី​វរ​ណៈ ជាអកុសល​ឬ។ អើ។ អវិ​ជ្ជានុ​ស័យ ជាអកុសល​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៩] បុគ្គល​មិន​គួរ​ពោល​ថា អនុស័យ ជា​អព្យាក្រឹត​ទេ​ឬ។ អើ។ បុ​ថុ​ជ្ជ​នៈ កាលបើ​ចិត្តជា​កុសល និង​អព្យាក្រឹត កំពុង​ប្រព្រឹត្តទៅ បុគ្គល​គួរ​ពោល​ថា ប្រកបដោយ​អនុស័យ​ឬ។ អើ។
ថយ | ទំព័រទី ៣ | បន្ទាប់