មិនមានអារម្មណ៍ ការរំពឹង។បេ។ ការតាំងចិត្តទុក មិនមានដល់ចកា្ខយតនៈនោះទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ចកា្ខយតនៈជាវិបាកទេ។បេ។ ផស្សៈជាវិបាក ចុះផស្សៈ គួរដល់ការទទួលសុខ។បេ។ ប្រកបដោយអារម្មណ៍ ការរំពឹង។បេ។ ការតាំងចិត្តទុក មានដល់ផស្សៈនោះដែលឬ។ អើ។ ចកា្ខយតនៈជាវិបាក ចុះចកា្ខយតនៈ គួរដល់ការទទួលសុខ។បេ។ ប្រកបដោយអរម្មណ៍ ការរំពឹង។បេ។ ការតាំងចិត្តទុក មានដល់ចកា្ខយតនៈនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ចកា្ខយតនៈជាវិបាក ចុះចកា្ខយតនៈ មិនគួរដល់ការទទួលសុខ។បេ។ មិនមានអារម្មណ៍ ការរំពឹង។បេ។ ការតាំងចិត្តទុក មិនមានដល់ចកា្ខយតនៈនោះទេឬ។ អើ។ ផស្សៈជាវិបាក ចុះផស្សៈ មិនគួរដល់ការទទួលសុខ។បេ។ មិនមានអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុក មិនមានដល់ផស្សៈនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សោតាយតនៈ។បេ។ ឃានាយតនៈ។បេ។ ជិវ្ហាយតនៈ។បេ។
[៥៩] កាយាយតនៈ ជាវិបាកឬ។ អើ។ កាយាយតនៈ គួរដល់ការទទួលសុខ។បេ។ ប្រកបដោយអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុក មានដល់កាយាយតនៈនោះដែរឬ។
[៥៩] កាយាយតនៈ ជាវិបាកឬ។ អើ។ កាយាយតនៈ គួរដល់ការទទួលសុខ។បេ។ ប្រកបដោយអារម្មណ៍ ការរំពឹង។បេ។ ការតំាងចិត្តទុក មានដល់កាយាយតនៈនោះដែរឬ។