អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងកាយាយតនៈ មិនគួរដល់ការទទួលសុខ។បេ។ មិនមានអារម្មណ៍ ការរំពឹង។បេ។ ការតាំងចិត្តទុក មិនមានដល់កាយាយតនៈនោះទេឬ។ អើ។ ប្រសិនបើ កាយាយតនៈ មិនគួរដល់ការទទួលសុខ។បេ។ មិនមានអារម្មណ៍ ការរំពឹង។បេ។ ការតាំងចិត្តទុក មិនមានដល់កាយាយតនៈនោះទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា កាយាយតនៈ ជាវិបាកទេ។បេ។ ផស្សៈ ជាវិបាក ចុះផស្សៈ គួរដល់ការទទួលសុខ។បេ។ ប្រកបដោយអារម្មណ៍ ការរំពឹង។បេ។ ការតាំងចិត្តទុក មានដល់ផស្សៈនោះដែរឬ។ អើ។ កាយាយតនៈ ជាវិបាក ចុះកាយាយតនៈ គួរដល់ការទទួលសុខ។បេ។ ប្រកបដោយអារម្មណ៍ ការរំពឹង។បេ។ ការតាំងចិត្តទុក មានដល់កាយាយតនៈនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កាយាយតនៈ ជាវិបាក ចុះកាយាយតនៈ មិនគួរដល់ការទទួលសុខ។បេ។ មិនមានអារម្មណ៍ ការរំពឹង។បេ។ ការតាំងចិត្តទុក មិនមានដល់កាយាយតនៈនោះទេឬ។ អើ។ ផស្សៈ ជាវិបាក ចុះផស្សៈ មិនគួរដល់ការទទួលសុខ។បេ។ មិនមានអារម្មណ៍ ការរំពឹង។បេ។ ការតាំងចិត្តទុក មិនមានដល់ផស្សៈនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។