អ្នក​មិន​គួរ​ពោល​ថា សត្ត​ក្ខ​ត្តុំ​បរម​បុគ្គល ទៀង​ដោយ​ការ​កើត ៧ ដង​ទៀត​យ៉ាងច្រើន​ទេ។
 [៦៦] សត្ត​ក្ខ​ត្តុំ​បរម​បុគ្គល ទៀង​ដោយ​ការ​កើត ៧ ដង​ទៀត​យ៉ាងច្រើន​ឬ។ អើ។ (សត្ត​ក្ខ​ត្តុំ​បរម​បុគ្គល ទៀង) ដោយ​សកទាគាមិ​និ​យមៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ដោយ​អនាគាមិ​និ​យមៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ដោយ​អរហត្ត​និ​យមៈ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ចុះ​ដោយ​និ​យមៈ​ដូចម្តេច។ ដោយ​សោតាបត្តិ​និ​យមៈ។
 [៦៧] សត្ត​ក្ខ​ត្តុំ​បរម​បុគ្គល ទៀង​ដោយ​ការ​កើត ៧ ដង​ទៀត​យ៉ាងច្រើន​ឬ។ អើ។ បុគ្គល​ណាមួយ ឈាន​ចុះ​កាន់​សោតាបត្តិ​និ​យមៈ​បុគ្គល ទាំងអស់​នោះ ទៀង​ដោយ​ការ​កើត ៧ ដង​ទៀត​យ៉ាងច្រើន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦៨] បុគ្គល​មិន​គួរ​និយាយ​ថា សត្ត​ក្ខ​ត្តុំ​បរម​បុគ្គល ទៀង​ដោយ​ការ​កើត ៧ ដង​ទៀត​យ៉ាងច្រើន​ទេ​ឬ។ អើ។ ក្រែង​បុគ្គល​នោះ ជាស​ត្ត​ក្ខ​ត្តុំ​បរ​មៈ (កើត ៧ ដង​ទៀត​យ៉ាងច្រើន) ឬ។ អើ។ ប្រសិនបើ បុគ្គល​នោះ​ជាស​ត្ត​ក្ខ​ត្តុំ​បរ​មៈ​មែន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា សត្ត​ក្ខ​ត្តុំ​បរម​បុគ្គល ទៀង​ដោយ​ការ​កើត ៧ ដង​ទៀត​យ៉ាងច្រើន​មែន។

ចប់ សត្ត​ក្ខ​ត្តុំ​បរម​កថា។

ថយ | ទំព័រទី ៣៨ | បន្ទាប់