[៧២] បុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីក្លែងផ្តាច់បង់ជីវិតសត្វដែរឬ។ អើ។ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគោរពក្នុងព្រះសាស្តាទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគោរព ក្នុងព្រះធម៌។បេ។ ក្នុងព្រះសង្ឃ។បេ។ ក្នុងសិក្ខាទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៧៣] ក្រែងបុគ្គលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយសេចក្តីគោរព ក្នុងព្រះសាស្តាដែរឬ។ អើ។ ប្រសិនបើ បុគ្គលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយសេចក្តីគោរព ក្នុងព្រះសាស្តាដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីក្លែងផ្តាច់បង់ជីវិតសត្វទេ។ ក្រែងបុគ្គលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយសេចក្តីគោរព ក្នុងព្រះធម៌។បេ។ ក្នុងព្រះសង្ឃ។បេ។ ក្នុងសិក្ខាដែរឬ។ អើ។ ប្រសិនបើ បុគ្គលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយសេចក្តីគោរព ក្នុងសិក្ខាដែរ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីក្លែងផ្តាច់បង់ជីវិតសត្វទេ។
[៧៤] បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនមានសេចក្តីគោរព ក្នុងព្រះសាស្តាទេឬ។ អើ។ បុគ្គលបរិបូណ៌ដោយទិដ្ឋិ គប្បីជុះដាក់ នោមដាក់ ស្តោះដាក់ ក្នុងព្រះស្តូបនៃព្រះពុទ្ធ គប្បីពេបជ្រាយ ក្នុងព្រះស្តូបនៃព្រះពុទ្ធដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។